Header Ads Widget

Ticker

6/recent/ticker-posts

ប្រុស​ៗ​បើ​ចង់​ឲ្យ​មនុស្ស​ស្រី​ស្រលាញ់​ងប់ងុល ត្រូវ​ដឹង​ពី​រឿង​ទាំង​នេះ​សិន

មនុស្ស​ប្រុស​បើ​ធ្វើ​រឿង​ប៉ុណ្ណឹង​បាន ស្រី​ៗ​ប្រាកដ​ជា​ស្រលាញ់​ងប់ងុល មិន​អាច​ដក​ចិត្ត​រួច​ឡើយ។ រឿង​ដែល​ត្រូវ​ដឹង​នោះ​មាន​មិន​ច្រើន​ទេ ហើយ​គួរតែ​ធ្វើឲ្យ​បាន​ផង៖

.មនុស្ស​ស្រី​ត្រូវ​ការ​មិត្ត​ប្រុស​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង មិន​ថា​រឿង​នោះ​ជា​រឿង​អ្វី​ឡើយ និយាយ​រួម​គឺ care ពី​នាង​ឲ្យ​បាន​ច្រើន​ជាង​នរណា​ៗ​ទាំងអស់។

.មនុស្ស​ស្រី​ត្រូវ​ការ​សង្សារ​ដែល​មាន​ភាព​ផ្អែមល្ហែម ទោះ​មិន​បាន​ដូច​ក្នុង​រឿង ១០០% យ៉ាង​ហោច​ណាស់​ក៏ ៦០-៧០% ដែរ។

.ទោះ​ជា​ត្រូវ​ការ​ឲ្យ​អ្នក​ខ្វល់ខ្វាយ​ពី​នាង​ខ្លាំង​ក៏​ដោយ ក៏​នាង​ចង់​ឲ្យ​អ្នក​ថែទាំ​ខ្លួនឯង​ឲ្យ​បាន​ល្អ​បំផុត​ដែរ ដើម្បី​ឲ្យ​មើល​ទៅ​សក្ដិសម​គ្នា។

.មនុស្ស​ស្រី​ស្អប់​បំផុត​ពេល​សង្សារ​ខ្លួន​និយាយ​អាក្រក់​ពី​អតីត​មិត្ត​ស្រី​គាត់ ព្រោះ​មិន​ចង់​ឲ្យ​ដៃគូ​រំលឹក ឬ​នឹកឃើញ​ម្នាក់​នោះ។

.នាង​ក៏​ស្អប់​មនុស្ស​ប្រុស​ពូកែ​លាក់​អារម្មណ៍ ឬ​លាក់​បញ្ហា​ក្នុង​ខ្លួន​ម្នាក់ឯង មិន​ឲ្យ​នាង​ចែករំលែក​ជាមួយ។

.នាង​រឹតតែ​ត្រូវ​ការ​មនុស្ស​ប្រុស​ម្នាក់​ដែល​មិន​ខ្លាច​ការ​ប្ដេជ្ញា​ចិត្ត ដើម្បី​ថែរក្សា​នាង​អស់​មួយ​ជីវិត។

.ស្រី​ៗ​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មាន​ការងារ ឬ​មុខ​របរ​ណា​មួយ​ខ្លួនឯង ដោយ​មិន​ពឹង​ពាក់​លើ​សមាសភាព ឬ​មុខមាត់​គ្រួសារ​។

.អ្វី​ដែល​ពិសេស​សម្រាប់​ស្ត្រី គឺ​ចង់​បាន​បុរស​ចេះ​គិតគូរ​ពី​រឿង​អនាគត ដោយ​មិន​ចាំបាច់​មាន​នរណា​ម្នាក់​ទៅ​សួរនាំ។

.ស្រីៗ​ក៏​ចង់​បាន​បុរស​ណា​ម្នាក់​ដែល​មាន​ទឹកចិត្ត​សប្បុរស និង​​មាន​គំនិត​សុទិដ្ឋិនិយម។

១០.ចំណុច​ពិសេស​មួយ​ទៀត គឺ​ចង់​បាន​បុរស​ដែល​ពូកែ​ធ្វើ​ម្ហូប​ឲ្យ​នាង​ញ៉ាំ។

១១.បើ​បុរស​និយាយ​ថា ចង់​បាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ច្រើន មនុស្ស​ស្រី​មិន​ចូលចិត្ត​ទេ៕

The post ប្រុស​ៗ​បើ​ចង់​ឲ្យ​មនុស្ស​ស្រី​ស្រលាញ់​ងប់ងុល ត្រូវ​ដឹង​ពី​រឿង​ទាំង​នេះ​សិន appeared first on Kh 4Share.

More - https://ift.tt/2JUZcrL

Yorum Gönder

0 Yorumlar